មាតិកា
សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន វណ្ណហន
ចេញ​ផ្សាយ ១៨ ធ្នូ ២០២៤
171

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចូលរួមសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគាររីជិនស៊ីអង្គរ ខេត្តសៀមរាប។ សិក្ខាសាលានេះ មានគោលបំណង ១) ឆ្លុះបញ្ចាំងលើលទ្ធផលនៃការអនុវត្តការងារគម្រោង និងបញ្ហាប្រឈម ២) ចែករំលែកនូវបទពិសោធន៍ល្អ និងករណីសិក្សាលើការអនុវត្តគម្រោងពីសហគមន៍គោលដៅ ៣) ពិភាក្សាលើបញ្ហាប្រឈមនៃការអនុវត្តគម្រោង ៤) ចែករំលែកនូវបទពិសោធន៍នៃការអភិវឌ្ឍលើវិស័យកសិកម្ម ៥) កំណត់តំបន់គោលដៅ និងទិសដៅសម្រាប់ឆ្នាំ២០២៥។

+សមាសភាពចូលរួម: ក្រុមការងារគម្រោង CASDP មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន១៨ សហគមន៍កសិកម្ម និងមីក្រូហិរញ្ញវត្ថុ។

+រៀបចំ និងគាំទ្រថវិកាដោយ គម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចំនួនអ្នកចូលទស្សនា
Flag Counter