ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សង្កាត់រដ្ឋបាលព្រៃឈេីលាច រួមសហការជាមួយលោក ផេង វ៉ាន់នី នាយរងផ្នែករដ្ឋបាលព្រៃឈេីក្រវាញ លោក ពាក្យ មនោ ប្រធានផ្នែកសហគមន៍ និង គណៈកម្មកាសហគមន៍ចុះផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ ភូមិវាលវង់ បន្តពីថ្ងៃទី១៧បាន៩ចំណុច ហើយអោយអ្នកមានចំការជាប់ព្រៃសហគមន៍ផ្តិតមេដៃទទួលស្គាល់ព្រំប្រទល់ព្រៃសហគមន៍១គ្រួសារ ហើយនិងធ្វើកិច្ចសន្យាបញ្ឈប់ការអាស្រ័យផល១គ្រួសារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម