ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រុមការងារព័ត៍មាន និងបណ្តាញសង្គម របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ និង លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីទទួលបន្ទុក បានចូលរួមកិច្ចប្រជុំពិភាក្សាណែនាំ ពីការងារព័ត៍មាន និង ការផលិតវីដេអូរផ្សព្វផ្សាយ ក្រោមអធិបតីភាព លោកជំទាវ អុឹម រចនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ដោយមានការចូលរួមពី លោក លោកស្រី នាយខណ្ឌរដ្ឋបាលជផលផល តំណាងខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានការិយាល័យជំនាញសរុប២០នាក់ ។ ខ្លឹមសារសំខាន់រួមមាន៖១. បង្ហាញពីផេកផ្លូវការក្រសួងកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងមន្ទីរកសិកម្ម ២.វីដេអូសំខាន់ដែលបង្ហាញពីកសិកម្ម ការឆ្លើយតប ទាក់ទងគោលនយោបាយ និងរបៀបផលិត ៣.ទស្សនៈទាននៃបញ្ហាដំឡូងមី និងស្រូវ និងការឆ្លើយតបបញ្ហាជូនកសិករ ៤.ចំណុចដែលត្រូវអនុវត្ត បន្ត រួមមាន ផ្សព្វផ្សាយវីដេអូមន្រ្តីបច្ចេកទេសកសិកម្មដែលផលិតរួច ,ត្រៀមរៀបចំវីដេអូផ្សព្វផ្សាយខ្លីៗ ថ្នាក់មន្ទីរ, បន្តlink ជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះបេសកកម្មក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងរបាយការណ៍ប្រចាំសប្តាហ៍របស់មន្ទីរ ជូនរដ្ឋមន្រ្តី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម