មាតិកា
ការឆ្លើយតបបន្ទាន់ករណីមានបក្សីឈឺងាប់ នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ដោយការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
ចេញ​ផ្សាយ ១៦ មិថុនា ២០២៥
27

ថ្ងៃសុក្រ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក  ពស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥

ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោកមួន វុឌ្ឍី ប្រធានការិយាល័យស្តីទី និងក្រុមការងារសហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលមាន 

-នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម
-នាយកដ្ឋានសុខភាពសត្វសុខភាពសាធារណៈបសុព្យាបាល 
-វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ

បានចុះឆ្លើយតបបន្ទាន់ករណីមានបក្សីឈឺងាប់ នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ 

ក្រុមទី១
នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម ដឹកនាំដោយលោកគា ផា អនុប្រធាននាយដ្ឋាន និងក្រុមការងារ បានចុះជួបអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ លោកនាយកសាលាដេីម្បីផ្សព្វផ្សាយអំពីវិធានការការពារ ការឆ្លងរាលដាល នៃជំងឺផ្ដាសាយបក្សី
-ផ្សព្វផ្សាយនៅសាលាអនុវិទ្យាល័យអន្លង់ត្នោត មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប៦២៩នាក់
-ចែកខិត្តប័ណ្ណដល់សិស្សានុសិស្សបាន៧២១សន្លឹក

ក្រុមទី២
នាយកដ្ឋានសុខភាពសត្វ សុខភាពសាធារណៈបសុព្យាបាលដឹកនាំដោយលោកឈួ គឹមធី និងក្រុមការងារ បានចុះស្រាវជ្រាវ  អង្កេតតាមដាន និងសម្ភាសន៍កសិករ
-រកឃើញបន្ថែម និងសម្ភាសន៍កសិករដែលមានបក្សីឈឺងាប់ បានចំនួន១៦ខ្នងផ្ទះ
-បក្សីសរុប១៦គ្រួសារ៨៦២ក្បាល 
-បក្សីងាប់សរុប៦៥៧ក្បាល ក្នុងមាន់ងាប់៦០៣ក្បាល និងទាងាប់៥៤ក្បាល

ក្រុមទី៣
វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំដោយលោកឡាយ ហ៊ត និងក្រុមការងារ 
-យកសំណាក មាន់ទាដែលឈឺ និងងាប់ សរុប១៤ក្បាល/ទា៩ក្បាល ផ្ញើទៅមន្ទីរពិសោធន៍

ចំពោះការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជួយសម្របសម្រួលរៀបចំសម្ភារៈសម្រាប់បាញ់ថ្នាំសម្លាប់មេរោគ 
-បាញ់ថ្នាំសម្លាប់បាន១៦ខ្នងផ្ទះ
-បាញ់ថ្នាំសម្លាប់តាមផ្លូវក្នុងតំបន់សត្វឈឺប្រវែង១២០០ម៉ែត្រ
-ចែកថ្នាំសម្លាប់មេរោគបានចំនួន៨គ្រួសារ

ផែនការបន្ត
-ក្រុមទី៣ បន្តស្រាវជ្រាវបន្ថែមទៀត ភូមិដែលនៅជុំវិញភូមិកណ្តាល ឃុំអន្លង់ត្នោត 
-ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បន្តតាមដាន ឃ្លាំមើល ស្ថានភាពជំងឺសត្វបន្តទៀត
-រង់ចាំលទ្ធផលពីមន្ទីរពិសោធន៍

ចំនួនអ្នកចូលទស្សនា
Flag Counter