មាតិកា
វិធានការ​ការពារ​ និងការចុះចាក់វ៉ាក់សាំង​ដល់សត្វចិញ្ចឹម ភូមិ​ទួល​អណ្ដែត​ ឃុំ​ស្វាយ​ស​ ស្រុក​ក្រគរ
ចេញ​ផ្សាយ ៣០ មិថុនា ២០២៥
3

ថ្ងៃ​ពុធ​១៥រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ពស​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ និង​មន្ត្រី​៣រូប​ ចុះតាមដាន​ស្ថាន​ភាព​ជំងឺ​សត្វ​បក្សី​នៅភូមិ​ទួល​អណ្ដែត​ ឃុំ​ស្វាយ​ស​  ស្រុក​ក្រគរ​ ក្រោយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​បក្សី
ជាលទ្ធផល​បានចុះជួប​ម្ចាស់​សត្វ​មាន់ដែលបាន​ចាក់វ៉ាក់សាំង​ចំនួន​១១គ្រួសារ​ និងមាន​កូនមាន់ដែលបាន​ចាក់វ៉ាក់សាំង​បានងាប់ចំនួន១៦ក្បាល​។ 
​បេីតាម​ការ​បញ្ជាក់​ពី​លោក​មេភូមិ​ និង​ប្រជាពលរដ្ឋ​ម្ចាស់​សត្វ​ គឺមិនមាន​សត្វ​បក្សី​ឈឺ​ងាប់​ថ្មី​បន្ថែម​ទៀត​ទេ។ ក្នុង​ពេលនោះលោកប្រធាន​បាន​ណែនាំ​បន្ថែម​អំពី​វិធានការ​ការពារ​ ហេីយបេីមាន​សត្វ​ឈឺ​ឬងាប់​ត្រូវ​ដុត​ ឬកប់ចោល​ និងហាមមិនឱ្យ​បរិភោគ​ដាច់ខាត​។ 
ផែនការ​បន្ត​ ចុះតាម​ដាន​ឃ្លាំមើល​ស្ថានភាព​ជំងឺ​បន្ថែម​ទៀត​

ចំនួនអ្នកចូលទស្សនា
Flag Counter