ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ដោយមានការចូលរួមសម្របសម្រួលពី លោក ម៉ៅ ច័ន្ទ ដារ៉ា និង លោក ពាក្យ មនោ នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ និងលោក ជូ ប៉ង់ ក្រុមប្រឹក្សាឃុំត្នោតជុំ បានចុះឆ្វៀលដីអាស្រ័យផល និងដីរុករានក្នុងព្រៃសហគមន៍ភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានសមាជិកចូលរួមចំនួន១៨នាក់មកពី ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ក្រុមប្រឹក្សាឃុំត្នោតជុំ សមាជិកភូមិព្រៃខ្លា និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិព្រៃខ្លា។ លទ្ធផលសំខាន់ បានចុះឈ្វៀលដីរុករានចំនួន៦កន្លែង ស្មើនឹង១៩,៨៦ហិកតា រួមមាន៖
១.លោក សូត្រមឿន រុករានចំនួន៦ហិកតា
២.លោក ជា ឈឿន រុករានចំនួន ៩ហិកតា
៣.លោក ហេង សុផាត រុករាន ចំនួន១ហិកតា
៤.អៀង គានី រុករានចំនួន២,៥១ហិកតា
៥.លោក សំ មករា រុករាន ០,៥០ហិកតា
៦.លោក ផាត រុករាន ០,៨៥ហិកតា
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម