ថ្ងៃពុធ១៥ រោច ខែជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារទទួលបន្ទុកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពីដំណើការបង្កើតសហគមន៍កសិកម្ម ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតី ពី លោក មេឃុំកញ្ជរ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ១៤ភូមិ មន្រ្តីកសិកម្ម សរុបចំនួន ៣៦នាក់/ស្រី៧នាក់ នៅសាលាឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បី
(១) គៀគកសិកម្មស្មគ្រចិត្តចូលរួមបង្កើតសហគមន៍ អនុវត្តការចិញ្ចឹមមាន់ស្រែយ៉ាងហោចណាស់ ១៥០គ្រួសារ
(២) ពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីសម្រេចបាន(៣) កំណត់កាលបរិច្ឆេទប្រមូលទិន្នន័យកសិករស្មគ្របឋមតាមបណ្តាភូមិ។
** ជាលទ្ធផលតាមការសង្កេត និងការស្ទាបស្ទង់របស់ក្រុមការងារ ឃើញថា អជ្ញាធ័រ ឃុំ ភូមិ ហាក់ដូចជាមិនសូវចាប់អារម្មណ៍ ,មិនទាន់សម្រេចចិត្តថាទទួលយក ឬមិនទទួលយកនៅឡើយទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម