មាតិកា
ការតាមដាន​ស្ថាន​ភាព​ជំងឺ​សត្វ​បក្សី​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ​នៅភូមិ​ទួល​អណ្ដែត​ ឃុំ​ស្វាយ​ស​  ស្រុក​ក្រគរ​ ក្រោយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​បក្សី
ចេញ​ផ្សាយ ៣០ មិថុនា ២០២៥
8

ថ្ងៃ​សុក្រ២កេីត​​ ខែ​អាសាឍ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ពស​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៥​

លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ និង​មន្ត្រី​៤រូប​ ចុះតាមដាន​ស្ថាន​ភាព​ជំងឺ​សត្វ​បក្សី​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ​នៅភូមិ​ទួល​អណ្ដែត​ ឃុំ​ស្វាយ​ស​  ស្រុក​ក្រគរ​ ក្រោយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​បក្សី

ជាលទ្ធផល​បានចុះជួប​ម្ចាស់​សត្វ​មាន់ដែលបាន​ចាក់វ៉ាក់សាំង​ផ្តាសាយបក្សី​ចំនួន​៣៩ខ្នង​ផ្ទះ​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​បានចំនួន៣៩ខ្នង​ផ្ទះ​ផងដែរ​។ 

​បេីតាម​ការ​បញ្ជាក់​ពី​លោក​មេភូមិ​ និង​ប្រជាពលរដ្ឋ​ម្ចាស់​សត្វ​ គឺមិនមាន​សត្វ​បក្សី​ឈឺ​ងាប់​ថ្មី​បន្ថែម​ទៀត​ទេ។ ក្នុង​ពេលនោះលោកប្រធាន​បាន​ណែនាំ​បន្ថែម​អំពី​វិធានការ​ការពារ​ ហេីយបេីមាន​សត្វ​ឈឺ​ឬងាប់​ត្រូវ​ដុត​ ឬកប់ចោល​ និងហាមមិនឱ្យ​បរិភោគ​ដាច់ខាត​។ 

ចំនួនអ្នកចូលទស្សនា
Flag Counter