មាតិកា
កិច្ចប្រជុំស្តីពី ការបូកសរុបរបាយការណ៍ ស្តីពីសកម្មភាព និងលទ្ធផលប្រចាំខែមិថុនា​ និងប្រចាំឆមាសទី១​ ឆ្នាំ២០២៥
ចេញ​ផ្សាយ ៣០ មិថុនា ២០២៥
17

ថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នំាម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នំា២០២៥ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនំាកិច្ចប្រជុំស្តីពី ការបូកសរុបរបាយការណ៍ ស្តីពីសកម្មភាព និងលទ្ធផលប្រចាំខែមិថុនា​ និងប្រចាំឆមាសទី១ឆ្នាំ២០២៥ ។​ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្មខេត្ត។
សមាសភាពចូលរួម:
-លោក លោកស្រីអនុប្រធានមន្ទីរ
-លោកនាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើពោធិ៍សាត់
-លោកនាយខណ្ឌ និងនាយផ្នែករដ្ឋបាលជលផលពោធិ៍សាត់
-លោក លោកស្រី ប្រធានការិយាល័យចំណុះមន្ទីរ
-ចំនួនអ្នកចូលរួមសរុបមាន២៦នាក់ ,ស្រ្តី៧នាក់។
របៀបវារ:នៃកិច្ចប្រជុំរួមមាន:
១)បូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលប្រចំាខែមិថុនានិងប្រចំាឆមាសទី១ឆ្នំា២០២៥។
២)របាយការណ៍អធិការកិច្ច
៣)ការងារផ្សេងៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter