មាតិកា
ការអញ្ជើញចុះជួបសំណេះសំណាលជាមួយ កងកម្លាំងចម្រុះ និងបានផ្សព្វផ្សាយគោលការណ៍ណែនាំ ក្នុងការអនុវត្តតួនាទីភារកិច្ច របស់កម្លាំងចម្រុះ
ចេញ​ផ្សាយ ៣០ មិថុនា ២០២៥
10

ថ្ងៃសៅរ៍ ០៣កើត ខែអាសាឍ  ឆ្នាំម្សាញ់ សប្ដស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ-ស្រុកគ្រករ ក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធាន ធម្មជាតិយោធភូមិភាគ៥
តំបន់ប្រតិបត្តិការសឹករងបាត់ដំបង កងពលតូចលេខ៥៣ ប្រចាំការ ខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ កងកម្លាំងចម្រុះ និងបានផ្សព្វផ្សាយគោលការណ៍ណែនាំ ក្នុងការអនុវត្តតួនាទីភារកិច្ច របស់កម្លាំងចម្រុះ ។
បន្ទាប់មក ឯកឧត្តម បានបន្ដអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅរបស់ប្រជានេសាទដោយសង្កេតឃើញថាឆ្នាំនេះត្រីក្នុងផ្ទៃបឹងទន្លេសាបមានការកើនឡើងច្រើន​ និងប្រជានេសាទយើងកាន់តែមានការយល់ដឹងអំពីច្បាប់ជលផលនិងគោរពច្បាប់
ពិសេស ការប្រើប្រាស់ឧបករណ៍នេសាទលបណរ៉ាវ ឲ្យស្របតាមច្បាប់ បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលសូមគាំទ្រ និងការចូលរួមថែរក្សាការពារនិងអភិរក្ស ដើម្បីឲ្យប្រជាពលរដ្ឋនៅ មូលដ្ឋានធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពចាំថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter