ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានចូលរួមសម្របសម្រួលរៀបចំបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន៥សហគមន៍ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់រួមមាន៖១. សង្កាត់រដ្ឋបាលព្រៃឈេីបុប្ផាប៉ុស្តិ៍ពន្លៅ ភូមិថ្គោលតូច ២. សង្កាត់រដ្ឋបាលព្រៃឈេី រុក្ខាតាកុល ភូមិអារ៉ងព្រួច ៣. សង្កាត់រដ្ឋបាលព្រៃឈេី ក្រចៅថ្គោលធំ ភូមិថ្គោលធំ ៤. សង្កាត់រដ្ឋបាលព្រៃឈេី បឹងប្រិយ៍ស្រីសំរោង ភូមិសានសរ និងសហគមន៍ព្រៃឈើតាព្រះខ្សាច់ល្អិត ភូមិខ្សាច់ល្អិត ។ សមាជិកចូលរួមទាំងអស់ចំនួន៧១នាក់ ស្រ្តី២២នាក់មកពី ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ក្រុបប្រឹក្សាឃុំអន្សាចំបក់ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង៥ខាងលើ និងអង្គការ BCV ។ ការរៀបចំបទបញ្ជាផ្ទៃក្នុងគាំទ្រដោយអង្គការ BCV។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម