ថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ណស ២៥៦៩ ត្រូវនិងថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបណ្តាញសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមអមដំណើរ លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត បានអញ្ជេីញដឹកនាំគណៈប្រតិភូ នាំយកទៀនព្រះវស្សា និងបរិក្ខា ប្រគេនជូនដល់ព្រះសង្ឃចំនួន៣វត្ត រួមមានវត្តកែវវិជ័យ និងស្យា ស្ថិតក្នុងស្រុកកណ្តៀង និងវត្តហិង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។
បច្ច័យនិងទេយ្យទានដែលប្រគេនមួយវត្តមួយវត្តរួមមាន:
ទៀនចំណាំព្រះវស្សា ចំនួន ១គូ , អំពូលសូឡា ចំនួន ១គូ , អង្ករ ចំនួន ១០០គីឡូ , មីជាតិ ចំនួន ២កេស , ទឹកក្រូច ចំនួន ១កេស , ទឹកសុទ្ធ ចំនួន ៤យួរ , ទឹកត្រី ចំនួន ១យួរ , ទឹកស៊ីអ៉ីវ ចំនួន ១យួរ , ប្រេងសណ្តែក ចំនួន៥ លីត្រ , សៀងផ្អែម ចំនួន ៥គីឡូ , សាប៊ូលាងចាន ចំនួន ១ធុង , ប៉ុងលាងចាន ចំនួន ១បន្ទះ ,បីចែង ចំនួន ២កញ្ចប់ , តែ ចំនួន ១កញ្ចាប់ ,ស្កសរ ចំនួន ២កញ្ចាប់, ខ្ទឹមស ចំនួន ២គីឡូ , ធូប ចំនួន១ដុំ ,ទៀន ចំនួន១គូ និង ថវិកា ចំនួន ១ ០០០ ០០០ រៀល ក្នុងនោះក៏មានថវិកា សមាគមនារី នៃមន្ទីរកសិកម្ម ចូលរួមចំនួន ២០០ ០០០ ដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម