មាតិកា
គម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប PCRL
ចេញ​ផ្សាយ ០៤ កក្កដា ២០២៥
5

ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារគម្រោង ការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប PCRL ដឹកនាំដោយ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជាមន្ត្រីបង្គោលគម្រោង PCRL  លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្ត្រីបង្គោលគម្រោង PCRL សហការជាមួយ ទីប្រឹក្សាសម្របសម្រួលគម្រោង PCRL ប្រចាំខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីបើកសាលារៀនស្រែកសិករ នៅក្នុងសហគមន៍កសិកម្មលាចរីកចម្រើន ឋិតក្នុងភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ កម្មវិធីបើកសាលារៀនស្រែកសិករនេះ ឋិតក្រោមអធិបតីភាព លោក សន ចាន់ថន អភិបាលរងស្រុកភ្នំក្រវ៉ាញ ដែលមានការចូលរួមពី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីកសិកម្មឃុំលាច អាជ្ញាធម៌ភូមិ កសិករ និងសហគមន៍កសិកម្មលាចរីកចម្រើន។ 

ការចុះពិនត្យតាមដាននេះ មានគោលបំណងដើម្បី៖ 

១) បើជាផ្លូវការនៃសាលារៀនស្រែកសិករ 

២) ចុះឈ្មោះសមាជិកសាលារៀនស្រែកសិករ បង្កើតបទបញ្ជា ផ្ទៃក្នុង និងតួនាទីនៃការគ្រប់គ្រងផ្ទៃក្នុងសាលាស្រែកសិករ 

៣) បោះឆ្នោតជ្រើសរើសប្រធានក្រុម អនុប្រធានក្រុម។

ជាលទ្ធផល៖

•  អ្នកចូលរួមមានចំនួនសរុប ៦៧ ស្រី ៤៣នាក់

•  បានផ្សព្វផ្សាយពីគោលបំណង និងដំណើរការសាលាស្រែកសិករដល់បងប្អូនកសិករ ដែលធ្វើអោយកសិករបានយល់ច្បាស់ពីគោលបំណងនៃសាលារៀនស្រែកសិករ 

•  ពតម្រូវការមុខរបរបន្ថែម សម្រាប់ប្រធានបទពិពិធកម្មមុខរបរ កសិករកភាគច្រើន ចាប់អារម្មណ៍ លើមុខរបរដំបន្លែ លេខរៀងទី ១ និង ការចិញ្ចឹមមាន់ គឺលេខរៀង ទី២។

•  បានចុះឈ្មោះកសិករស្ម័គ្រចូលរួមក្នុងសាលាស្រែកសិករ ចំនួន ៣០នាក់ ស្រី ២០នាក់។

•  កសិករបានសម្រេចឯកភាពយកគណៈកម្មការសហគមន៍ ដែលមានរចនាសម្ព័ន្ធសម្រាប់សម្រាប់ដឹកនាំកម្មវិធីសាលាស្រែកសិករ។

•  បានកំណត់ប្រធានបទ កាលបរិច្ឆេទ និងទីកន្លែងសម្រាប់រៀន ក្នុងសាលាស្រែកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter