មាតិកា
ឯកឯត្តមអភិបាល​ នៃគណៈអភិបាលខេត្ត​ បានប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តពោធិ៍វង្ស ស្ថិតក្នុងឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៤ កក្កដា ២០២៥
7

ថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមអមដំណើរ ឯកឧត្តមខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តពោធិ៍វង្ស ស្ថិតក្នុងឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។  បច្ច័យនិងទេយ្យទានរួមមាន៖
-ទានព្រះវស្សាចំនួន២ ,អង្ករ៤ការ៉ុង ,មីជាតិ៤កេស,ទឹកសុទ្ធ៤កេស,ទឹកក្រូច៥កេស,និងថវិកា សរុបចំនួន ១​ ៧២០ ០០០ រៀល​ ក្នុងនោះមន្ទីរកសិកម្មបានចូលរួមថវិកាចំនួន ១០០ ០០០ រៀលផងដែរ​ ។ 
+ សមាសភាពអញ្ជើញចូលរួមមាន៖
-ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
-ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត
-មន្ទីរអង្គភាពជុំវិញខេត្ត 
-កងកម្លាំងប្រដាប់អាវុធទាំងបី
-អាជ្ញាធរស្រុក ឃុំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter