មាតិកា
កិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោកនៅជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ
ចេញ​ផ្សាយ ០៤ កក្កដា ២០២៥
14

ថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយក្រុមការងារនៃមន្ទីរ បានជួបប្រជុំជាមួយក្រុមការងារអាជ្ញាធមរទន្លេសាប ក្នុងការចុះសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូលដើម្បីកំណត់រៀបចំក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់អាងបឹងទន្លេសាបនៃកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោកនៅជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។ដែលមានអ្នកចូលរួមសរុបចំនួន ៨ នាក់ ស្រី២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter