មាតិកា
កិច្ចសហការត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់ចំណុចជ្រោយស្តី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ
ចេញ​ផ្សាយ ០៤ កក្កដា ២០២៥
10

ថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ សមត្ថកិច្ចជលផលខណ្ឋរដ្ឋបាលជលផលពោធិសាត់នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ សហការជាមួយកម្លាំងរាជអាវុធហត្ថខេត្តពោធិសាត់ដឹកនាំដោយលោកភុនសុវណ្ណានាយផ្នែករដ្ឋបាលជលផលក្រគរ។ បានចេញត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទពីកំពង់លួង ដល់ចំណុចជ្រោយស្តី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។ ជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទហាមឃាត់ប្រឺស១០០បាន០១ករណី ។ វត្ថុតាងរុះរើបំផ្លាញចោលមាន:
        - ប្រឹស១០០ចំនួន៨២ខ្សែ
        - ចាក់លែងចំរុះចំនួន១៥គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter