ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៥ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក សេង លុងលី នាយខណ្ឌស្តីទី បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងទប់ស្កាត់បង្រ្កាបបទល្មើសជលផល ពីចំណុចកោះក្របបាយ ដល់ព្រែកក្បាលតោលដោយប្រើប្រាស់កម្លាំងសរុប ៦នាក់ និងមធ្យោបាយកាណូតចំនួន០១គ្រឿង ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ខេតពោធិសាត់ ។ ជាលទ្ឋផល: បង្រ្កាបបាន១ករណី មងរាយក្នុងកន្លែងអភិរក្សជលផលលេខ០២ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់រួមមាន:
- មងរាយទំហំ (១១០០ម៉ែត្រ x ក្រឡា ៨ហ៊ុនxជំរៅ១.៥០ម៉ែត្រ)
-ត្រីទំងន់ ១០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម