ថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីចូលរួម ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទឹសដៅអនុវត្តបន្ត អាណត្តិទី ៤ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត នៅសាលប្រជុំជាន់ទី១សាលាខេត្ត ក្រោមអធិបតីភាព៖ -លោកជំទាវ ឈឹម សុីណា ប្រធាន គ ក ស ក ខេត្ត និងជាសមាជិការក្រុមប្រឹក្សាខេត្ត។
-លោកជំទាវ ម៉ែន ផល្លី អនុប្រធាន គ ក ស ក និងជាសមាជិកាក្រុមប្រឹក្សាខេត្ត
+សមាសភាពចូលរួម៖
-លោក លោកស្រី សមាជិក សមាជិការ គ ក ស ក ខេត្ត
-ប្រធាន អនុប្រធាន គ ក ស ក ស្រុក/ក្រុង
-អង្គការដែគូ ដែលមានអ្នកចូលរួមសរុបចំនួន ៥៣ រូប ស្រី ៤៨ រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម