ថ្ងៃព្រហស្បត្តិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនិងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមការងារទទួលបន្ទុកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម អភិវឌ្ឍន៍ប្រហាល ដែលមានការអញ្ជើញចូលរួមលោក ក្រុមប្រឹក្សាឃុំតាលោ ប្រធានការិយាល័យកសិកម្ម ស្រុក កសិករ ស្មគ្រចិត្តចូលរួមសរុបចំនួន ៧៨ នាក់/ស្រី៥២នាក់ ភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បី
(១) បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍ និងគណៈកម្មការត្រួតពិនិត្យ សហគម្មកសិកម្មដាំបន្លែ (២) ពិភាក្សាលើពង្រាងលក្ខន្តិកៈសហគមន៍ (៣) កំណត់កាលបរិច្ឆេទ ដើម្បីបន្តទៅជំហានរៀបចំពាក្យស្នើសុំការទទួលស្គាល់ និងចេញវិញ្ញាបនបត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម