មាតិកា
ដោះស្រាយ បញ្ហាប្រជាពលរដ្ឋចិញ្ចឹមជ្រូកដែលមានក្លិនស្អុយប៉ះពាល់អ្នកជិតខាង
ចេញ​ផ្សាយ ០៤ កក្កដា ២០២៥
13

ថ្ងៃព្រហស្បតិ៍៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥​ លោកផាត់ សារុន ប្រធានការិយាល័យ និងលោកផន សុភា មន្ត្រីការិយាល័យ
ចុះត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយ បញ្ហាប្រជាពលរដ្ឋចិញ្ចឹមជ្រូកលក្ខណៈគ្រួសារដែលមានក្លិនស្អុយប៉ះពាល់អ្នកជិតខាង។

ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក។ 

នៅភូមិកំពង់រកា ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋ២គ្រួសារ ចិញ្ចឹមជ្រូកសរុប៣៨ក្បាល ហៀរកាកសំណល់ដែលធ្វើឱ្យមានក្លិនស្អុយប៉ះពាល់អ្នកជិតខាង

ក្នុងឱកាសនោះ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាអ្នកសម្របសម្រួលកម្មវិធីឡជីវឧស្ម័នNBPថ្នាក់ខេត្ត បានពន្យល់ណែនាំឱ្យប្រជាពលរដ្ឋទាំង២គ្រួសារខាងលើ ត្រូវគ្រប់គ្រងកាកសំណល់សត្វឱ្យបានត្រឹមត្រូវ និងបានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ឡជីវឧស្ម័នផងដែរ។

ជាលទ្ធផល 
-ប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកខាងលើ បានធ្វើតាមការណែនាំរបស់ការិយាល័យជំនាញដោយត្រូវសាងសង់ឡជីវឧស្ម័នដើម្បីគ្រប់គ្រងកាកសំណល់
-មានប្រជាពលរដ្ឋ៣គ្រួសារ ចាប់អារម្មណ៍ចង់ធ្វើឡជីវឧស្ម័នNBP
-ចែកថ្នាំសម្លាប់មេរោគ៣គ្រួសារ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter