ថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានកិច្ចប្រជុំសំណេះសំណាល និងចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា ( MOU )រវាង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការអនុវត្តគម្រោងឥណទានកាបូនបច្ចេកវិទ្យា បង្គោគ ពន្លិច ឆ្លាស់ (AWD )ជាមួយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD)ដៃគូផ្ទាល់របស់ ក្រុមហ៊ុនThankscarbon Inc និងអង្គការពន្លឺកុមារ(PK)
+ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
+សមាសភាពចូលរួម៖
-លោក សួន សុភាព ប្រធានកម្មវិធី
-លោកស្រី សុឹម ចន្ទប៉ូរីណា នាយិកាអង្គការពន្លឺកុមារ
-លោក ជឹម សុផល ប្រធានកម្មវិធី PK
-ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
+សរុបអ្នកចូលរួម ចំនួន ១២ នាក់ ស្រី ៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម