មាតិកា
សកម្មភាព​ ចុះត្រួត​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​មាន់​ទា​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ភូមិត្រាំ​ និង​ភូមិបង្គងឃ្មុំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ កក្កដា ២០២៥
14

ថ្ងៃ​សុក្រ​៩កេីត​ ខែ​អាសាឍ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ពស​ ២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥
លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ ដឹកនាំ​មន្ត្រី៤រូប​ ចុះត្រួត​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​មាន់​ទា​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ភូមិត្រាំ​ និង​ភូមិបង្គងឃ្មុំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។ 
ក្រុមការងារ​ទាំងអស់​បាន​ចុះ​ប្រមូល​ព័ត៌មាន​ជំងឺ​សត្វ​  និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​ខ្នង​ផ្ទះ​
-ភូមិ​ត្រាំ​ មានមាន់ឈឺ​ និង​ងាប់​ ១៧០ក្បាល​ ស្មេីនឹង​១៦គ្រួសារ​
-ភូមិ​បង្គងឃ្មុំ​ មាន់ទា​ ឈឺ​ងាប់​១៤០ក្បាល​ និង​ទាងាប់២៨ក្បាល​ ស្មេីនឹង​៨គ្រួសារ​
ភូមិ​ទាំងពីរខាងលេី​ ចាប់​ផ្តើម​ឈឺកាលពីថ្ងៃ​ទី២៧​ ខែ​មិថុនា​ ហេីយបន្តឈឺ​ងាប់​ក្នុង​កម្រិត​តិចតួច​មកទល់​ពេល​នេះ​។ 

បន្ទាប់​ពី​ក្តាប់​ស្ថានភាព​ជំងឺ​សត្វ​រួច​មក​ ក្រុម​ការងារ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​ខ្នង​ផ្ទះ​ដែលមានមាន់ទា​ ឈឺ​ងាប់​ និង​ផ្ទះ​ដែលមិនទាន់ឈឺ​ សរុប​ចំនួន​២៦ខ្នង​ផ្ទះ​ ហេីយ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ប្រធាន​ បាន​ផ្សព្វផ្សាយ​ ណែនាំ​ ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​សត្វ​ឈឺ​ងាប់​ មិន​ឱ្យ​យក​ទៅ​បរិភោគ​ បេីមានងាប់​ត្រូវ​យកទៅ​កប់ចោល​ និង​ហាម​កុំ​ឱ្យ​សមាជិក​គ្រួសារ​ ពិសេស​ក្មេងៗ​ទៅលេង​ ឬ​ប៉ះពាល់​ជាមួយសត្វ​ឈឺ​ឬងាប់ជា​ដាច់ខាត។ 

ដោយ​ឡែក​ ចំពោះ​ភូមិ​ទួល​អណ្ដែត​ ឃុំស្វាយស​ ស្រុក​ក្រគរ​ តាមការ​រាយការណ៍​ពី​មេ​ភូមិ​ និង​ចុះ​ពិនិត្យ​ជាក់​ស្ដែង​ ឃេីញ​ថា​ស្ថានភាព​ជំងឺ​សត្វ​មានការ​ធូរស្រាល​ច្រើន​ និង​មិនមានសត្វ​មាន់ទា​ឈឺថ្មី​បន្ថែម​ទៀត​ទេ។ 

ផែនការ​បន្ត​  
បន្ត​តាមដាន​ ឃ្លាំមើល​ ស្ថានភាព​ជំងឺ​សត្វ​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​បន្ត​ទៀត​

ចំនួនអ្នកចូលទស្សនា
Flag Counter