មាតិកា
ការនាំយកទៀនព្រះវស្សា និងបរិក្ខា ប្រគេនជូនដល់ព្រះសង្ឃ ចំនួន៣វត្ត
ចេញ​ផ្សាយ ១៦ កក្កដា ២០២៥
13

ថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​ និងលោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ រួមជាមួយក្រុមការងារនៃមន្ទីរ បានចូលរួមអមដំណើរលោក ចាប នាង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បាននាំយកទៀនព្រះវស្សា និងបរិក្ខា ប្រគេនជូនដល់ព្រះសង្ឃ ចំនួន៣វត្ត រួមមាន៖ វត្តរលាប វត្តថ្មបីដុំ និង វត្តឈើទាលរូង ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ។ បច្ច័យ និងទេយទានដែលបានប្រគេនក្នុងមួយវត្តរួមមាន៖ -ទានចំណាំព្រះវស្សា ចំនួន១គូ -អង្គរចំនួន៥០គីឡូក្រាម -មី ចំនួន២កេស -ទឹកបរិសុទ្ធ ២កេស -ទឹកត្រី១យួ  -ទឹកសុីអុីវ ១យួ -សៀងផ្អែម១ដប ៥គឡូក្រាម និង -ថវិកា ចំនួន ៤០០ ០០០ រៀល (ជូនតាជី យាយជី ៥០០០០ រៀល)

ចំនួនអ្នកចូលទស្សនា
Flag Counter