ថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី តូច សុគន្ធា អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក បានចូលរួមសិក្ខាសាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ ២០២៤-២០២៨ ជូនសមាជិក សមាជិកាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម អ៊ុង សម្បតិ្ត អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ សរុបចំនួន ៩៩នាក់ ស្ត្រី ៤១នាក់។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ដល់សមាជិកសមាជិកានៃក្រុមប្រឹក្សា រួមទាំងបញ្ជាក់នូវសូចនាករសំខាន់ៗដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ។ ជាមួយគ្នានេះគ្រប់ស្ថាប័នដែលជាសមាជិកសមាជិកានៃក្រុមប្រឹក្សាជាតួអង្គសំខាន់ក្នុងការផ្តល់នូវធាតុចូល និងទិន្នន័យសម្រាប់ការអភិវឌ្ឍសកម្មភាព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម