មាតិកា
កិច្ចភិភាក្សាអំពីការអនុវត្តន៍បច្ចេកទេសកសិកម្មសម្ងួត-សើម(AWD)​ និងការដាំដុះស្រូវរដូវប្រាំង
ចេញ​ផ្សាយ ២១ កក្កដា ២០២៥
3

ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងារបានមកចូលរួមកម្មវិធីជំនួបសំណេះសំណាល និងពិភាក្សាការងារ និងអង្គការសម្ព័ន្ធភាពដែគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)នៅសាលាខេត្តពិធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណ:អភិបាលខេត្ត​ ។ 
+ការជំនួបសំណេះសំណាល និងពិភាក្សា មានគោលបំណង៖
-ដើម្បីផ្តល់ឱកាសស្វែងយល់អំពីទស្សនទានពាក់ព័ន្ធនិងស្ថានភាពវិស័យកសិកម្មទៅលើការស្រោចស្រព និងអនុវត្តន៍បច្ចេកទេសកសិកម្មសម្ងួត-សើម(AWD)និងការដាំដុះស្រូវរដូវប្រាំងនៅក្នុងខេត្តគោលដៅរបស់គម្រោង និងបង្កើតកិច្ចសហការរវាងរដ្ឋបាលខេត្តពោធិ៍សាត់ សម្ព័ន្ធភាពCPDD និងភាគីពាក់ព័ន្ធនានាសម្រាប់ការអនុវត្តគម្រោងក្នុងការលើកកម្ពស់ការដាំដុះស្រូវដែលបញ្ចេញឧស្ម័នតិច និងការបង្កើតឥណទានកាបូន ស្របតាមផែនការជាតិរួមចំណែកឆ្លើយតបនិងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC 3.0)និងវិស័យកសិកម្មប្រកបដោយអាកាសធាតុឆ្លាតវៃ ដែលមានអ្នកបាក់ព័ន្ធចូលរួមសរុបចំនួន ១៥រូប ស្រី ៣រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter