ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ។
+សមាសភាពចូលរួមមាន: ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំក្រវាញ អាជ្ញាធរភូមិ ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ សរុបចំនួន ១១៦នាក់ ស្រី ៣០នាក់។
+រៀបចំ និងគាំទ្រថវិកាដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម