ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍសហគមន៍ បានចូលរួមប្រជុំជាមួយអង្គការអភិវឌ្ឍន៍សំលេងសហគមន៍កសិកម្ម (BCV)ភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កិច្ចប្រជុំប្រចាំខែជាមួយក្រុមផ្គត់ផ្គង់ផ្សារសហគមន៍ឃុំអន្សាចំបក់ ។
*គោលបំណង៖
១-ជម្រុញសហគមន៍រកចំណូលបន្ថែតាមរយៈការផលិតផលិតផលកសិកម្ម សម្រាប់ផ្គត់ផ្គង់ផ្សារសហគមន៍អន្សាចំបក់។
២-ពិភាក្សាពីដំណើការរៀបចំវេទិការសហគមន៍កសិកម្មលំអិតជាមួយជំនាញផ្នែកអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់។
*អញ្ជើញជាគណៈអធិបតី៖
១-លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់។
២-លោក ក្រុមប្រឹក្សាឃុំអន្សាចំបក់ស្រុក្រគរ ខេត្តពោធិ៍សាត់។
៣-លោកស្រី សោន គឹមឆេង តំណាងអង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV)។
+សមាសភាពចូលរួមមាន ៖
មន្ទីរកសិកម្ម,ក្រុមការងារអង្គការ(BCV)ក្រុមប្រឹក្សាឃុំអន្សាចំបក់/ឃុំក្បាលត្រាច,ក្រុម(ឥណទាន,ទីផ្សារ,វិទ្យសហគមន៍)ដែលមានអ្នកចូលរួមសរុប ១៦នាក់ ស្រី ១០នាក់។
+រៀបចំដោយ៖អង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV)
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម