មាតិកា
ក្រុមបង្រ្កាបបទល្មើសធនធានធម្មជាតិបានបង្ក្រាប​ និងលែងលៀស​ ១៤០ការ៉ុងចូលទន្លេវិញ
ចេញ​ផ្សាយ ២៨ កក្កដា ២០២៥
1

ថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមាន លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយោធភូមិភាគ៥ (កងពល ៥៣)
កងរាជអាវុធហត្ថស្រុកក្រគរ
បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញលៀសចំនួន ១៤០ កំណាត់ការ៉ុងស្ថិតនៅមាត់ទឹកកំពង់ឃ្នាស់ ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ រីឯម្ចាស់ពុំស្គាល់អត្តសញ្ញាណ ជាលទ្ធផលបង្ក្រាបបាន ០១ករណី វត្ថុតាងរួមមាន
- លៀស ចំនួន ចំនួន ១៤០ កំណាត់ ការ៉ុង។
ក្រុមការងារបានឯកភាពគ្នាធ្វើការ យកលៀសទាំងអស់នោះចាក់ចូលក្នុងទន្លេវិញ​ ចំពោះម្ចាស់លៀស ក្រុមការងារបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter