ថ្ងៃព្រហស្បតិ៍ ១៣កើតខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រង នីតិវិធីនៃការបែងចែកភាគលាភរបស់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សាលើការគ្រប់គ្រង និងនីតិវិធីនៃការបែងចែកភាគលាភរបស់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។
+សមាសភាពចូលរួមមាន ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ថ្នាក់ជាតិ-ថ្នាក់ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមហ៊ុនលក់ពូជដំណាំបន្លែ EAST-WEST Seed អាជ្ញាធរភូមិ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដែលមានអ្នកចូលរួមសរុប ៤៤នាក់ ស្រី ១០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម