មាតិកា
សកម្មភាព​ចុះទប់ស្កាត់ និងឃ្លាំមេីលមិនឱ្យមានបទល្មើសនេសាទ​ ចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់​ ដល់​ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ០៨ សីហា ២០២៥
1

ថ្ងៃព្រហស្បតិ៍១៣កើត  ខែស្រាពណ៌ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧  ខែ សីហា  ឆ្នាំ២០២៥ សមត្ថកិច្ច
របស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​ ដឹកនាំដោយលោក សេង សុងលី នាយខណ្ឌស្ដីទី រួមមានលោកនាយផ្នែក-នាយរងផ្នែកក្រគរ  សហការជាមួយ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ បានចេញល្បាត និងត្រួតពិនិត្យសកម្មភាពបទល្មើសជលផល ដោយប្រើប្រាស់កាណូតចំនួន ០២គ្រឿង កម្លាំង ១៣នាក់ បានចេញល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ចំនុចក្រចាប់ ព្រំប្រទល់ខេត្ដពោធិ៍សាត់ -កំពង់ឆ្នាំង  ដោយពុំបានជួបសកម្មភាពបទល្មើសជលផលគួរអោយកត់សំគាល់ ជាពិសេសចុះត្រួតពិនិត្យការ ដាក់ឧបករណ៍នេសាទ លបណរ៉ាវ របស់ប្រជានេសាទ ដោយពួកគាត់ គោរពអនុវត្តតាមគោលការណ៍ របស់សមត្ថកិច្ចជំនាញ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter