ថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់សហការជាមួយឃុំស្នាអន្សា និងប៉ូលីសរដ្ឋបាលឃុំ បានរៀបចំកិច្ចប្រជុំជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងមេភូមិចំនួន៤សហគមន៍ដែលស្ថិតក្នុងឃុំ ស្នាអន្សា ស្រុកក្រគរ ក្នុងគោលបំណង
១.ការពង្រឹងល្បាតព្រៃសហគមន៍
២.វឌ្ឍនភាពសហគមន៍ព្រៃឈើ
៣.បញ្ហាជួបប្រទះ
៤.ពិភាក្សារៀបចំស្លាកប៉ាណូផ្សព្វផ្សាយពាក់ព័ន្ធបទល្មើសព្រៃឈើ
៥.រៀបចំផែនការបន្ត
សមាជិកចូលរួមកិច្ចប្រជុំទាំងអស់មានចំនួន៣៤នាក់ ស្រ្តី២នាក់។ លទ្ធផលសំខាន់ៗ៖ ពាក់ព័ន្ធបញ្ហាជួបប្រទះ មានភ្លើងឆេះព្រៃ ដាក់អន្ទាក់សត្វច្រើនប្រភេទ មានការប្រមូលឱសថបូរាណលើសពីការប្រើប្រាស់ជាប្រពៃណីយ៍(គាស់ទាំងគល់) និងអង្គប្រជុំបានឯកភាពរៀបចំផ្ទាំងប៉ាណូរូបភាពអប់រំពាក់ព័ន្ធបទល្មើសព្រៃឈើចំនួន៤ផ្ទាំង។ ទន្ទឹងនឹងនោះ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់បានចែសម្ភារៈល្បាតដល់ក្រុមល្បាតសហគមន៍ព្រៃឈើក្នុងមួយសហគមន៍អាវភ្លៀង៨ និងពិលចំនួន៨ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម