ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់សហការជាមួយឃុំត្នោតជុំ បានសម្របសម្រួលរៀបចំកិច្ចប្រជុំក្នុងគោលបំណង៖ វឌ្ឍន៍ភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើ បញ្ហាជួបប្រទះ សំណូមពរ និងរៀបចំផែនការបន្ត និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗទាក់ទងការរុករានដីព្រៃសហគមន៍ និងដីអាស្រ័យផល ។ លទ្ធផលសំខាន់ៗ សហគមន៍ទាំងអស់បានដើរល្បាតជាទៀងទាត់ ថែទាំចំការព្រៃដាំ ទប់ស្កាត់ភ្លើងឆេះព្រៃ។ ចំពោះបញ្ហាជួបប្រទះ មានការលួចកាប់ឈើពីភូមិផ្សេងក្រៅសហគមន៍ គាស់ដើមគុយ ដើមតាឡាត់ ដាក់អន្ទាក់ រុករកអនុផលព្រៃឈើលើសពីប្រពៃណីពីអ្នកក្រៅសហគមន៍ ឃុំផ្សេង និងភ្លើងឆេះព្រៃជាដើម។ ករណីអ្នករុករានដីព្រៃសហគមន៍ និងដីអាស្រ័យផល អង្គប្រជុំបានប្រមូលទិន្ន័យព័ត៌មានពីគ្រប់សហគមន៍ទាំង៥ និងបានរៀបចំផែនការដើម្បីចុះផ្ទៀងផ្ទាត់ដីរុករាន និងដីអាស្រ័យផល ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម