មាតិកា
ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ
ចេញ​ផ្សាយ ១៤ សីហា ២០២៥
1

ថ្ងៃ​ព្រហស្បតិ៍​១៣កេីត​ ខែ​ស្រាពណ៍​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ពស​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែ​សីហា​ ឆ្នាំ​២០២៥
លោក​ផាត់​ សារុន​ ប្រធាន​ការិយាល័យ​ 
លោក​មួន​ វុឌ្ឍី​ អនុប្រធានការិយា​ល័យ​ 

បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ ដែលបញ្ចប់​វគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្ត​​ស្តីពី​ ការ​ចិញ្ចឹម​សត្វ​ និង​បង្កាត់​ពូជ​ភាតរបរិស្ថាន​ បច្ចេកទេស​បង្កាត់​សិប្បនិម្មិត​គោ​ នៅ​ស្រុក​កណ្តៀង​ និង​ស្រុក​ភ្នំក្រវាញ​។ 

គម្រោង​សុខភាព​សត្វ​ឆ្លងកាត់​ព្រំដែន​ និង​ការ​ជម្រុញ​ខ្សែរច្រវ៉ាក់​តម្លៃ​សត្វ​ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម​ និងបសុព្យាបាល​ខេត្ត​ពោធិ៍សាត់​ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​ខេត្ត​ស្តីពី​ការ​ចិញ្ចឹម​សត្វ​ និង​ការ​បង្កាត់​ពូជ​ភាតរបរិស្ថាន​ បច្ចេកទេស​បង្កាត់​សិប្បនិម្មិត​គោ​។ 

ក្នុង​គោលបំណង​បង្កើន​ឱ្យ​មាន​ចំណេះដឹង​ការ​ចិញ្ចឹម​គោ​ និងការ​អនុវត្ត​ល្អ​ ដេីម្បី​កាត់​បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ ផ្តល់​ជំនាញ​បង្កាត់​សិប្បនិម្មិត​គោ​ ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ចិញ្ចឹម​គោ​ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​ឆ្លង​តាម​រយៈ​ការ​បង្កាត់​ពូជ​គោ​។ 

វគ្គ​បណ្ដុះបណ្ដាល​ខាងលើ​ បាន​ដំណើរ​ការ​រយៈពេល​៣​សប្ដាហ៍​ នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០២៥​ កន្លង​ទៅ​ និង​បាន​បិទ​បញ្ចប់​វគ្គ​នៅ​ថ្ងៃ​ទី៧​ ខែ​សីហា​ នេះ​ មាន​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដែល​សកម្ម​ការ​ងារ​ចូលរួម​៤០នាក់​(កណ្តៀង​២០នាក់​ និង​ភ្នំក្រវាញ​២០នាក់)​ ប្រកបដោយ​ភាព​ជោគ​ជ័យ​។ 

សិក្ខាកាម​ចូលរួម​ទាំង​អស់​បាន​យកចិត្តទុកដាក់​រៀន​ ជា​ពិសេស​ការ​អនុវត្ត​ការ​បង្កាត់​សិប្បនិម្មិត​គោ​ ទៅ​លេីមេ​គោ​ដែលរក​ឈ្មោល​ផ្ទាល់​តែម្ដង​។  

ផែនការ​បន្ត​ ត្រៀម​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នៅ​ស្រុក​តាលោសែន​ជ័យ​ នៅ​សប្ដាហ៍​ទី៣​ នៃ​ខែសីហា​ ឆ្នាំ​២០២៥​នេះ​ ដោយ​ជ្រេីសរេីស​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ដែល​សកម្ម​ការ​ងារ​ ចូលរួម​៤០នាក់​ទៀត។ 

ចំនួនអ្នកចូលទស្សនា
Flag Counter