ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រនិងមន្រី្ត បានចូលរួមសិក្ខាសាលាស្ដីពី"ប្រព័ន្ធធានាគុណភាពពូជដំណាំ និងផលិតកម្មគ្រាប់ពូជស្រូវ" គោលបំណងនៃសិក្ខាសាលា គឺ" ផ្ដោតលើការអភិវឌ្ឍន៍សមត្ថភាព និងទេពកោសល្យបណ្ដុះបណ្ដាលដល់គ្រូបង្គោល ដើម្បីគ្រូបង្គោលមានសមត្ថភាពបណ្ដុះបណ្ដាលបន្តទៅអ្នកពាក់ព័ន្ធក្នុងបណ្ដាញអ្នកផលិតគ្រាប់ពូជស្រូវ ក្នុងការបង្កើនសមត្ថភាពផលិតនិងផ្គត់ផ្គង់គ្រាប់ពូជស្រូវមានគុណភាពល្អដល់កសិករ អ្នកជំនួញក្នុងវិស័យពូជដំណាំ ម្ចាស់រោងម៉ាស៉ីន និងអ្នកមានតម្រូវការប្រើប្រាស់គ្រាប់ពូជ"
សមាសភាពនៃការចូលរួមមាន៖
-វិទ្យាស្ថានIRRIកម្ពុជា
-នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយដ្ឋានកសិកម្ម
-ក្រុមការងារគ្រប់គ្រងគម្រោងPCRL និងទីប្រឹក្សាគម្រោងថ្នាក់ខេត្ត
-អង្គការWCS
-អង្គការCird
-មន្ទីរកសិកម្មខេត្តទាំង៥ជុំវិញបឹងទន្លេសាប៖សៀមរាប បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ធំ
សិក្ខាកាមសរុបទាំងអស់ ៤៣នាក់ ស្រី១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម