ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ បានអញ្ជេីញចូលរួមប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំថ្មីរដ្ឋបាលសាលាខេត្ត
+ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត។
+សមាសភាពចូលរួម៖
-ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមបណ្ឌិត ជួន រក្សា អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃនិងសហការី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាងរងក្រុង/ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ក្រុមប្រឹក្សាឃុំ និងសង្កាត់ ដែលមានអ្នកចូលរួមសរុបចំនួន ១០២ រូប ស្រី ១៥ រូប ។
+អនុសាសន៍របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ស្នើសុំអោយមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់តាមដានលើការងារបង្ករបង្កើនផលរបស់ប្រជាកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម