មាតិកា
កិច្ចប្រជុំប្រចាំខែជាមួយ ក្រុមផ្គត់ផ្គង់ផ្សារសហគមន៍ឃុំអន្សរចំបក់
ចេញ​ផ្សាយ ១៥ សីហា ២០២៥
3

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រី​ ហ៊ោន គន្ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំប្រចាំខែជាមួយ ក្រុមផ្គត់ផ្គង់ផ្សារសហគមន៍ឃុំអន្សរចំបក់ ក្រោមអធិបតីភាពលោក ភោគ សារិទ្ធ អភិបាលនៃគណ:អភិបាលរងស្រុកក្រគរ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកក្រគរ។ កិច្ចប្រជុំនេះគោលបំណងដូចខាងក្រោម៖ 

១) ពង្រឹងការទំនាក់ទំនងល្អជាមួយអជ្ញាធរមូលដ្ធានថ្នាក់ក្រោមជាតិ មន្ទីរអង្គភាពពាក់ពន្ធ័ និងសហគមន៏ក្រុមគោលដៅក្នុង ការបង្កើតសំណុំឯកសារគាំទ្រទុនចំនួន ១,០០០ដុល្លា ដល់ ក្រុមកសិកម្ម អន្សារចំបក់រីកចំរើន មាន (គោលការណ៍កិច្ចសន្យា លិខិតស្នើសុំ លិខិតប្រគល់ និងគ្រោងការចំណាយ) ដើម្បីធានាបាននូវ តម្លាភាពនិងមានការទទួលខុសត្រូវខ្ពស់ក្នុងដំណើរគាំ ទ្រ លើមុខរបរក្រុមសហគមន៍កសិកម្មអន្សារចំបក់រីកចម្រើន ដំណើរល្អ អាចរកចំណូលបានច្រើន សម្រាប់លើចិត្តដល់កសិករ បង្កើនការផលិត ផលកសិកម្ម នៅក្នុងក្រុមឃុំអន្សាចំបក់ ។ 

២) កសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មលើគម្រោងសន្តិសុខស្បៀងនិងដាក់បញ្ចូលនៅសកម្មភាពថ្មីបន្ថែមពី មន្ទីរ អង្គរភាពជំនាញ អជ្ញាធរថ្នាក់ក្រោមជាតិ និង សហគមន៏គោលដៅចំនួន៣ឃុំ មានឃុំអន្សាចំបក់ ឃុំក្បាលត្រាច និងឃុំ កញ្ជរមកពីក្រុមសហគមន៍ព្រៃឈើ សហគមន៍កសិករប្រើប្រាស់ទឹក សហគមន៍កសិកម្ម ក្រុមកុមារនិងយុវជន ដើម្បីកែលម្អការ រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មប្រចាំឆ្នាំ២០២៦។

+សមាសភាពចូលរួមមកពី រដ្ឋបាលស្រុកក្រគរ និងស្រុកណ្តៀង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត អាជ្ញាធរឃុំកញ្ជរ ឃុំក្បាលត្រាច និងឃុំអន្សាចំបក់ ថ្នាក់ដឹកនាំសហគមន៍កសិកម្មអន្សាចំបក់រីកចម្រើន ក្រុមក្សេត្របរិស្ថាន សហគមន៍ព្រៃឈើ សហគមន៍កសិករប្រើប្រាស់ទឹក និងតំណាងក្រុមកុមារស្រុកក្រគរ ដែលមានអ្នកចូលរួមសរុប ៥០នាក់ ស្រី ២៤នាក់។

+រៀបចំនិងគាំទ្រដោយអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍(BVC)។

ចំនួនអ្នកចូលទស្សនា
Flag Counter