មាតិកា
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE AT )នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ សីហា ២០២៥
3

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានជូនដំណើក្រុមការងារថ្នាក់ជាតិរបស់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទនិងពាណិជ្ជកម្មផលិតផលកសិកម្ម
*ចុះពិនិត្យនិងវាយតម្លៃលទ្ធភាពទទួលបានប្រាក់កម្ចីរបស់សហគមន៍កសិកម្មមានដូចខាងក្រោម៖
១-សហគមន៍កសិកម្ម អភិវឌ្ឍន៍មេទឹកឃុំមេទឹក ស្រុកបាកាន(មាន់ស្រែ)
២-សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ សង្កាត់រលលកស ក្រុងពោធិ៍សាត់(បន្លែ)  ដែលមានការអញ្ជើញចូលរួមលោក ក្រុមប្រឹក្សាឃុំ/សង្កាត់ ថ្នាក់ដឹកនាំសហគមន៍និងកសិករជាសមាជិកសហគមន៍ចូលរួមសរុបចំនួន ១៦នាក់ស្រី០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter