មាតិកា
ការចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន សម្ព័ន្ធមេត្រី ចំនួន ១៨ គ្រួសារ នៅភូមិ ប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ
ចេញ​ផ្សាយ ០២ តុលា ២០២៥
1

ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃមន្ទីរកសិកម្ម រួមមាន ថ្នាក់ដឹកនាំមន្ទីរ លោក ភុន សុវណ្ណា នាយខណរដ្ឋបាលជលផល និងថ្នាក់ដឹកនាំការិយាល័យមួយចំនួន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន សម្ព័ន្ធមេត្រី  ចំនួន ១៨ គ្រួសារ នៅភូមិ ប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ដោយបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន  ១០ គីឡូក្រាម មីចំនួន ១០ កញ្ចប់ ទឹកត្រី ចំនួន២ ដប ទឹកសុីអុីវ ចំនួន២ ដប អំបិល ១ គីឡូក្រាម គ្រាប់ពូជបន្លែ មានដូចជា ពោត ត្រកួន ពពួកស្ពៃ ត្រសក់ ល្ពៅសណ្តែកកួ ត្រប់ និងថវិកា ចំនួន ២០០០០ រៀលផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter