ថ្ងៃព្រហស្បតិ៍១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ១.គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងខ្សែច្រវ៉ាក់តម្លៃសត្វបានរៀបចំបេីកវគ្គបណ្ដុះបណ្ដាលស្តីពីការចិញ្ចឹមសត្វ និងបង្កាត់ពូជភាតរបរិស្ថាន បច្ចេកទេសបង្កាត់សិប្បនិម្មិតគោ បានដំណេីរការវគ្គបណ្ដុះបណ្ដាលលេីកទី២ ចំនួន៣សប្ដាហ៍ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអនុវត្តនៅក្រុងស្រុកចំនួន៤ ដូចជាក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកក្រគរ ស្រុកវាលវែង ដែលមានថ្នាក់ដឹកនាំការិយាល័យជាអធិបតីបេីកកម្មវិធី និងមន្ត្រីការិយាល័យជួយសម្របសម្រួល និងមានគ្រូបង្គោលបណ្តុះបណ្តាលមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដែលជាភ្នាក់ងារសុខភាពសត្វភូមិ និងកសិករចូលរួមសរុប៨០នាក់។
២.សិក្ខាសាលាថ្នាក់ជាតិស្តីពី កម្មវិធីអភិវឌ្ឍន៍ដំណាំចំណីសត្វ
លោកផាត់ សារុន ប្រធានការិយាល័យ និងលោកផន សុភា មន្ត្រីការិយាល័យ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ដំណាំចំណីសត្វ។
កម្មវិធីមានរយៈពេល៣ថ្ងៃ (១៦-១៨ កញ្ញា)នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកនូ វនិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
រៀបចំដោយ គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជម្រុញច្រវ៉ាក់តម្លៃសត្វ។