ថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងវាយតម្លៃលើផែនការពិពិធកម្មនិងធុរកិច្ចរបស់សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ និងសហគមន៍កសិកម្មសំរោងសែនជ័យ ក្រោមអធិបតីភាពលោក យ៉ន សម្បត្តិ ប្រធាននាយកដ្ឋានប្រសិទ្ធភាពចំណាយនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានគណៈកម្មាការវាយតម្លៃ តាមប្រព័ន្ធអនឡាញ(Zoom) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ មានគោលបំណង វាយតម្លៃលើផែនការពិពិធកម្មនិងធុរកិច្ចកសិកម្មរបស់សហគមន៍កសិកម្ម ។
សមាសភាពចូលរួមមានៈ គណៈកម្មាការវាយតម្លៃៈ ប្រធានគ្រប់គ្រងគម្រោងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ក្រុមការងារក្រសួងធនធានទឹកនិងឧត្តុនិយម ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអង្គការសកម្មភាពដើម្បីស្រាវជ្រាវនិងអភិវឌ្ឍន៍ (ARD) សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) ថ្នាក់ដឹកនាំសហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ និងសហគមន៍កសិកម្មសំរោងសែនជ័យ។
+អ្នកចូលរួមសរុបចំនួន ១៤នាក់ ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម