ថ្ងៃចន្ទ ០៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៥ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល ចុះសួរ សុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។នាឱកាសនោះ ឯកឧត្តមបាន មានប្រសាសន៍ណែនាំ ក្នុងកិច្ចប្រជុំចែកអំណោយដូចខាងក្រោម
- ឯកឧត្តម បានកោតសរសើរចំពោះ ក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ដែលបានចូលរួម ទប់ស្កាត់និងបង្ក្រាប បានយ៉ាងល្អកន្លងមក ហើយឯកឧត្តមសូមឱ្យ ក្រុមការងារទាំងអស់បន្តយន្តការ ផ្សព្វផ្សាយច្បាប់ស្ដីពីជលផលឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជានេសាទ និងសហគមន៍ជុំវិញបឹងទន្លេសាប ក្នុងគោលបំណងដើម្បីការពារធនធានជលផលឲ្យកាន់តែប្រសើរថែមទៀត
-ឯកឧត្តម បានណែនាំដល់ក្រុមការងារចម្រុះ
ឲ្យរឹតបន្តឹងការអនុវត្តច្បាប់ បង្ក្រាបបទល្មើសជលផល ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ
ឯកឧត្តមបានសង្កត់ធ្ងន់ លើការប្រើប្រាស់ ឧបករណ៍ស្បៃមុង ឧបករណ៍អួនអូសទឹកសាប
និងឧបករណ៍ដទៃទៀតដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ ដើម្បីលើកកម្ពស់ជីវភាពប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេនេសាទ ឲ្យបានប្រសើរ។
ជាចុងក្រោយ ឯកឧត្តមបាននាំមកនូវអំណោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចែកជូនមានដូចជាថវិកា ៥លានរៀល អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ដល់សមត្ថកិច្ចចម្រុះថ្នាក់ជាតិ-ក្រោមជាតិ ព្រមទាំងបានចែកជូនប្រេងឥន្ធនៈបន្ថែម ក្រុមការងារចម្រុះ ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម