មាតិកា
សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសិទ្ធអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍
ចេញ​ផ្សាយ ០៣ តុលា ២០២៥
0

ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខរត្តពោធិ៍សាត់​ និងលោកស្រី ឈិន កូឡាប អនុប្រធានការិយាល័យផែនការគណនេយ្យ បានមកចូលរួម សិក្ខាសាលាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសិទ្ធអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្រោមអធិបតីភាព៖
-ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ស.អ.ប.អ
-ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្ត និងជាតំណាងប្រធាន គ.ប.អ
-ឯកឧត្តម ចេង ឡៃ សមាជិកក្រុមប្រឹក្សាខេត្ត
-ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការនិងជាប្រធានលេខាធិការដ្ឋាន  គ.អ ស.អ.ប.អ
-លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់
ដែលសហការរៀបចំដោយ អគ្គលេខាធិការដ្ឋាននិងអភិវឌ្ឍន៍ នៃក្រសួងផែនការនិងមន្ទីរផែនការខេត្តពោធិ៍សាត់
+ដែលមានការចូលរួម របស់មន្ទីរអង្កភាពពាក់ព័ន្ធ មកពីខេត្តចំនួន៣ ក្នុងនោះខេត្ត ពោធិ៍សាត់ បាត់ដំបង និងខេត្ត ប៉ៃលិន ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ចំនួនអ្នកចូលទស្សនា
Flag Counter