ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងជាប្រធានគម្រោង រួមជាមួយក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមប្រជុំពិភាក្សាលើផែនការពិពិធកម្ម និងធុរ:កសិកម្ម របស់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ក្រោមអធិបតីភាព ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ណុប សុភឿន ប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ស្ថិតនៅភូមិដីក្រហម ឃុំអន្លងរាប ស្រុកវាលវែង។ កិច្ចប្រជុំនេះ មានគោលបំណង: ដើម្បីពិភាក្សាលម្អិតលើផែនការពិពិធកម្ម និងធុរ:កសិកម្ម លើផលិតកម្មចិញ្ចឹមមាន់ស្រែ និងដំណាំបន្លែ របស់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម។
+សមាសភាពចូលរួមមានៈ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីកសិកម្មឃុំអន្លង់រាប ឃុំថ្មដា និងឃុំប្រម៉ោយ និងថ្នាក់ដឹកនាំសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី ០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម