ថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងជាប្រធានគម្រោង រួមជាមួយក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចូលរួមប្រជុំពិភាក្សាលើផែនការពិពិធកម្ម និងធុរ:កសិកម្ម របស់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ក្រោមអធិបតីភាព ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ កិច្ចប្រជុំនេះ មានគោលបំណង: ដើម្បីពិភាក្សាលើដំណើរការរៀបចំដី សម្ភារ:ផ្សេងៗ សម្រាប់ផលិតកម្មដំណាំម្ទេស ព្រមទាំងពិភាក្សាលម្អិតលើផែនការពិពិធកម្ម និងធុរ:កសិកម្មចំនួន២មុខទៀត មានផលិតកម្មចិញ្ចឹមមាន់ស្រែ និងដំណាំបន្លែ របស់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។
+សមាសភាពចូលរួមមានៈ ក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីកសិកម្មឃុំព្រងិល ឃុំសន្ទ្រែ ឃុំស្វាយស និងមន្ត្រីកសិកម្មសង្កាត់ព្រៃញី និងថ្នាក់ដឹកនាំសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង តំណាងក្រុមហ៊ុនអង្គរគ្រីន ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ០៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម