មាតិកា
សកម្មភាព​បង្ក្រាបបទល្មេីសជលផល​ ការដឹកជញ្ជូនខ្ចៅ​ លៀសខុសច្បាប់ជិតមួយតោន​ នៅស្រុកក្រគរ​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ តុលា ២០២៥
1

ថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិយោធភូមិភាគ៥ (កងពល ៥៣)
បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលប្រទះឃើញកាណូត ០១គ្រឿងកំពុងដឹកជញ្ជូនខ្ចៅ -លៀសល្អិត ខុសច្បាប់ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ជាលទ្ធផលបង្ក្រាបបាន ០១ករណី វត្ថុតាងរួមមាន
- កាណូតស្មាច់ ទំហំ ៧,២មx១មx០,៦ម ភ្ជាប់នឹងម៉ាស៊ីនឡុងស៊ីន កំលាំង២៧សេះ ចំនួន០១គឿន
-ខ្ចៅ -លៀសល្អិត ចំនួន ១៩កំណាត់ការ៉ុង ស្មើ ៧៩៨ គីឡូក្រាម
ក្រុមការងារបានឯកភាពគ្នាធ្វើការ យកលៀសទាំងអស់នោះចាក់លែងចូលក្នុងទន្លេវិញ។ចំពោះវត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការរបស់ក្រុមការងារបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ចំពោះអ្នកដឹកជញ្ជូនលៀសក្រុមការងារបានធ្វើការអប់រំ ណែនាំ ឲ្យបឈ្ឈប់សកម្នភាព ដឹកលៀស នឹងធ្វើកិច្ចសន្យាណែនាំអោយទៅលំនៅដ្ឋានវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter