ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកបាកាន នៅសាលាស្រុកបាកាន
ក្រោមអធិបតីភាព លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត
-លោក ឆាយ គឹមម៉ុង អភិបាលនៃគណ:អភិបាលស្រុកបាកាន
-លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន
+ដោយមានការអញ្ជើញចូលរួម ៖
-ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត
-សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក
-លោក លោកស្រី អភិបាលរងនៃគណ:អភិបាលស្រុកបាកាន
-អង្គការដៃគូអភិវឌ្ឍន៍នានា
-លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ សរុបអ្នកចូលរួមចំនួន១៥២ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម