មាតិកា
ដំណេីរចុះពិនិត្យការនេសាទរបស់ប្រជានេសាទ​ពីស្រុកកណ្ដៀង​ ដល់ស្រុកក្រគរ​ របស់ឯកឧត្តម​ លោកជំទាវ​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ
ចេញ​ផ្សាយ ១៣ តុលា ២០២៥
0

ថ្ងៃសុក្រ ៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា នឹងលោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៃ ធូរ៉ា ប្រធាន មន្ទីរ រួមមាន នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់  នាយ-នាយរងផ្នែក នាយ សង្កាត់ និង​នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹង ទន្លេសាប បានអញ្ជើញចុះត្រួតពិនិត្យជាក់ស្ដែងនូវការធ្វើនេសាទ នៅក្នុងភូមិសាស្រ្តស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចាប់ពីចំណុច រាំងទិល រហូតដល់ព្រំប្រទល់ស្រុកក្រគរ ពុំបានជួបប្រទះការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ស្ដីពីជលផលដែលគួរអោយកត់សំគាល់នោះឡើយ ដោយប្រជានេសាទគោរព និងអនុវត្តច្បាប់ក្នុងការនេសាទទៅតាមគោលការណ៍ដែលក្រុមការងារចម្រុះបានផ្សព្វផ្សាយ និងណែនាំ។ ទន្ទឹមនឹងនោះឯកឧត្តម បាន ហាមឃាត់ដាច់ខាតនូវឧបករណ៍ ស្បៃមុងគ្រប់ប្រភេទ ឆក់(ក្ដៅ-ត្រជាក់) យ៊ាំងកាវ ឈិបយន្ដ។ ជាចុងក្រោយ ឯកឧត្តម ពិនិត្យឃើញថាទិន្នផលត្រីឆ្នាំនេះមានការកើនឡើង និងបានផ្ដាំផ្ញើរដល់ ក្រុមការងារអោយខិតខំប្រឹងប្រែងបង្ក្រាបបន្តទៀត និងចូលរួមសហការជាមួយកងកម្លាំងយោធា ដែលឈរជើងនៅលើផ្ទៃបឹងទន្លេសាប ដើម្បីអោយធន ធានជលផលមាននិរន្តរភាពដល់កូនចៅជំនាន់ក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter