ថ្ងៃសុក្រ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំមន្ត្រី៤រូប ចុះតាមដានត្រួតពិនិត្យស្ថានភាពជំងឺសត្វមាន់ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកសិករចិញ្ចឹមមាន់៥គ្រួសារ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានមាន់សរុប១៥២ក្បាល ក្នុងនោះមាន់ឈឺ និងងាប់១១៥ក្បាល កំពុងឈឺ៨ក្បាល។ រោគសញ្ញា ងាប់លឿន ក្រោយពេលងាប់មានស្លាកស្នាមជាំស្វាយ នៅលេីក្បាល និងជេីង។
គ្រួសារចិញ្ចឹមមាន់ខាងលើ គាំទ្រដោយគម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍នៃគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
បានយកសំណាក មាន់ងាប់ទាំងមូល ចំនួន៥សំណាក ផ្ញើទៅមន្ទីរពិសោធន៍ដេីម្បីធ្វើរោគវិនិច្ឆ័យបញ្ជាក់ប្រភេទជំងឺ។
វិធានការ បានផ្សព្វផ្សាយ និងណែនាំ អំពីផលប៉ះពាល់នៃជំងឺឆ្លងពីសត្វទៅមនុស្ស ជាពិសេសករណីខាងលើ បេីមានមាន់ឈឺឬងាប់បន្ថែមទៀត សូមយកទៅកប់ ឬដុតចោល ហាមយកទៅបរិភោគ ឬលក់។ បានផ្តល់ថ្នាំសម្លាប់មេរោគដល់កសិករដែលមានមាន់ឈឺ ងាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម