មាតិកា
ខណ្ឌរដ្ឋបាលព្រៃឈេីបានផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍នីមួយៗក្រោយពីការចុះបញ្ជីដីព្រៃសហគមន៍
ចេញ​ផ្សាយ ១៤ តុលា ២០២៥
0

ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយឃុំអន្សាចំបក់ មេភូមិ និងគណៈកម្មការការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន៥ រួមមាន៖ ១.សហគមន៍ព្រៃឈើបឹងប្រិយស្រីសំរោង ស្ថិតក្នុងភូមិសានសរ ២.សហគមន៍ព្រៃឈើក្រចៅថ្គោលធំ ស្ថិតក្នុងភូមិថ្គោលធំ ៣. សហគមន៍ព្រៃឈើតាព្រះខ្សាច់ល្អិត ស្ថិតក្នុងភូមិខ្សាច់ល្អិត ៤.សហគមន៍ព្រៃឈើបុប្ភាប៉ុស្តិ៍ពន្លៅ ស្ថោតក្នុងភូមិថ្គោលតូច និង ៥.សហគមន៍ព្រៃឈើរុក្ខាតាកុល ស្ថិតក្នុងភូមិអារ៉ង់ព្រួច ឃុំអន្សាចំបល់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចុះផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍នីមួយៗក្រោយពីការចុះបញ្ជីដីព្រៃសហគមន៍រួចរាល់។ សមាជិកចូលរួមក្នុងមួយសហគមន៍មានចំនួន១១នាក់ ។ ករណីផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ឃើញថា មានសហគមន៍ព្រៃឈើមួយចំនួនមានការតវ៉ា ដោយស្នើសុំអោយមន្រ្តីជំនាញ(ខណ្ឌរដ្ឋបាលព្រៃឈើ) ធ្វើការបកស្រាយនូវចំណុចមិនប្រក្រតីមួយចំនួនដូចជា ការចុះកំណត់ព្រំប្រទល់ជាមួយក្រុមការងារនៅត្រង់ចំណុចដែលមានបង្គោលព្រំប្រទល់ច្បាស់លាស់ ក្រោយទទួលបានប្លង់កម្មសិទ្ធិមិនត្រូវចំកន្លែង ចំណែកព្រំប្រទល់កន្លែងខ្លះត្រូវបានរំកិលរហូតដល់១០០ម៉ែត្រ ឬ២០០ម៉ែត្រ ម្យ៉ាងវិញទៀត តំបន់ដែលសហគមន៍ព្រៃឈើបានប្តឹង ហើយក្រុមការងាររបស់ខណ្ឌរដ្ឋបាលព្រៃឈើមកចុះមកវាស់វែងដោះស្រាយ ហើយពេលនោះជនល្មើសបានដកខ្លួនថយ ពេលនេះត្រូវបានជនល្មើសវាទយកជាកម្មសិទ្ធិដោយមានការធ្វើរបងព័ទ្ធផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter