ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ផ្នែករដ្ឋបាលព្រៃឈេីក្រវាញ ដឹកនាំ សង្កាត់រដ្ឋបាលព្រៃឈេី ទាំង៣ ដោយមានការចូលរួមពីលោកនាយរង ខណ្ឌរដ្ឋបាលព្រៃឈេីពោធិ៍សាត់ ចំនួន ២រូបសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល មេភូមិ និងគណៈកម្មការសហគមន៍ព្រៃឈើឃុំព្រងិល បានចុះផ្ទៀងផ្ទាត់ដីសហគមន៍ព្រៃឈើភូមិព្រងិល ដែលបានកាប់រានចំនួន ៣.៣៩ ហិកតា ក្រោយពីបានធ្វើការអប់រំណែនាំគាត់ព្រមប្រគល់ជូនសហគមន៍ព្រៃឈើវិញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម